អ្នកស្រលាញ់ណាពីﷺគាត់នឹងអោយអាទិភាពលើពាក្យសំដីនិងទង្វើណាពីﷺជាងពាក្យសំដីនិងទង្វើរបស់អ្នកផ្សេង
អ្នកស្រលាញ់ណាពីﷺពិតប្រាកដនឹងបោះបង់ចោលទង្វើរបស់មនុស្សទាំងឡាយប្រសិនបើវាខុសពីទង្វើនិងការណែនាំរបស់ណាពីﷺហើយគាត់មិនបោះបង់ចោលទង្វើរបស់ណាពីﷺទៅបដិបត្តិតាមទង្វើរបស់អ្នកផ្សេងនោះទេព្រោះគាត់ដឹងថា ណាពីﷺគឺជាគំរូដ៏ល្អបំផុត។
អ៊ីបនុលគ័យយឹមបានមានប្រសាសន៍ថា : ” ភាពខុសគ្នារវាងអ្នកស៊ុណ្ណះនិងអ្នកពិទអះគឺ អ្នកស៊ុណ្ណះ ពួកគេបោះបង់ចោលពាក្យសំដីរបស់មនុស្សដើម្បីទៅអនុវត្តតាមស៊ុណ្ណះ ចំណែកអ្នកពិទអះវិញ ពួកគេបោះបង់ចោលស៊ុណ្ណះដើម្បីទៅអនុវត្តតាមពាក្យសំដីរបស់មនុស្ស”។
:قال ابن القيم رحمه الله
“.”الفرق بين أهل السُّنَّة وأهل البدع، أهل السُّنَّة يتركون أقوال الناس لأجل السُّنَّة، وأهل البدع يتركون السُّنَّة لأجل أقوال الناس
.الصواعق المرسلة(٤ / ١٦٠٣)📚