ខ្មែរឥស្លាម ៤០០គ្រួសារ ទទួលបានកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌន ពីព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ជើញចែកអំណោយដែលជាកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជានិមិត្តរូបជូនដល់ប្រជាពលរដ្ឋខ្មែរ ឥស្លាម ចំនួន 50 គ្រួសារ (អំណោយមានជូន ៤០០គ្រួសារ ) រស់នៅសង្កាត់ច្រាំងចំរេះ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អំណោយទាំងនេះជាព្រះរាជទានពី ព្រះចៅសាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាឡាសាអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈស្ថានទូតនៅទីក្រុងហាណូយ ។
ក្នុងកញ្ចប់អំណោយមានអង្ករ ១៥ គ.ក្រ ស្ករស ២​ គ.ក្រទឹកដោះគោខាប់ ២កំប៉ុង ត្រីខ ៥កំប៉ុង មី ១០កញ្ចប់ ប្រេងឆា ១ លីត្រ និង ទឹកត្រី ១ដប។
នៅឆ្នាំ២០២១ នេះ ព្រះចៅសាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល់សាអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានប្រទានអំណោយជាកញ្ចប់អាហារស្រាយបួសមានសរុបចំនួន ១,០០០ កញ្ចប់ ដែលនឹងចែកជូននៅភូមិក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្ដាល៕