សាសនាឥស្លាម គឺជាសាសនាដែលផ្ដល់តម្លៃខ្ពស់ចំពោះស្ត្រី លើកតម្កើងកិត្តិយសស្ត្រី និងការពារសិទ្ធស្ត្រី អំពីការជាន់ឈ្លី ឬការបន្ទាបបន្ថោក .ល.។ ស្ត្រីត្រូវបានចាត់ទុកជាមនុស្សដ៏ពិសេសនៅក្នុងសាសនាឥស្លាម។
ដើម្បីលើកកម្ពស់ភាពសុខដុមរមនាសាសនាឥស្លាមបានដាក់ចេញនូវច្បាប់ជាច្រើន។ដូចជា:
•ណែនាំឲ្យសាសនិករបស់ខ្លួនប្រកាន់នូវអកប្បកិរិយាទន់ភ្លន់។
ព្យាការីឥស្លាមមូហាំម៉ាត់ﷺ
បានមានប្រសាសន៍ថា៖
(إنَّ اللَّهَ رَفِيْقٌ يُحِبُّ الرِّفْقَ، وَيُعْطِيْ عَلَى الرِّفْقِ مَا لَا يُعْطِيْ عَلَى الْعُنْفِ، وَمَا لَا يُعْطِيْ عَلَى مَا سِوَاهُ)
رواه مسلم
មានន័យថា៖ ពិតណាស់ អល់ឡោះជាម្ចាស់ទន់ភ្លន់ ទ្រង់ពេញចិត្តភាពទន់ភ្លន់ ហើយគេបានផ្តល់ការតបស្នងចំពោះភាពទន់ភ្លន់ មិនដូចជាការផ្តល់ការតបស្នងចំពោះភាពរឹងទទឹង និងមិនជាការតបស្នងចំពោះប្រការផ្សេងទៀតទេ។
• ណែនាំឲ្យធ្វើល្អចំពោះស្រ្តីជាមាតាទាំងឡាយ។ ព្រះអល់ឡោះបានមានបន្ទូលនៅក្នុងគម្ពីរគួរអានថា៖
وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ حُسْنًا ﴾. (سورة العنكبوت : 8)﴿
មានន័យថាៈ ហើយយើងបានដាក់បញ្ជាដល់មនុស្សអោយធ្វើល្អចំពោះឪពុកម្តាយរបស់គាត់។ (ជំពូក អាល់អាំងកាពូត: ៨)
មិត្តសំឡាញ់ព្យាការីឥស្លាមមូហាំម៉ាត់បានសួរទៅកាន់ ព្យាការីឥស្លាមមូហាំម៉ាត់ﷺថាៈ
مَنْ أحقُّ الناسِ بحُسنِ صَحابتي ؟ قال: أُمُّك، قال: ثم مَن ؟ قال: ثم أُمُّك، قال: ثم مَنْ ؟ قال: ثم أُمُّك، قال: ثم مَن ؟ قال: ثم أبوك ]. متفق عليه
មានន័យថាៈ តើនរណាដែលខ្ញុំត្រូវធ្វើល្អចំពោះគាត់ជាងគេ? លោកﷺបានឆ្លើយថាៈ ម្តាយរបស់អ្នក។ គាត់បានសួរទៀតថាៈ បន្ទាប់មកនរណា? លោកបានឆ្លើយថាៈម្តាយរបស់អ្នក។ គាត់បានសួរទៀតថាៈ បន្ទាប់មកនរណា? លោកបានឆ្លើយថាៈម្តាយរបស់អ្នក។ គាត់បានសួរទៀតថាៈ បន្ទាប់មកនរណា? លោកបានឆ្លើយថាៈ ឪពុករបស់អ្នក។ (រាយការណ៍ដោយអាល់ពូខរីនិងមូស្លីម)
• ណែនាំអោយស្វាមីទាំងឡាយធ្វើល្អចំពោះស្រ្តីជាភរិយារបស់ខ្លួន។
ព្រះអល់ឡោះបានមានបន្ទូលនៅក្នុងគម្ពីរគួរអានថា៖
وَعَاشِرُوهُنَّ بِالْمَعْرُوفِ ﴾. (سورة النساء : 19)﴿
មានន័យថាៈ ចូរពួកអ្នករួមរស់ជាមួយនឹងពួកនាងដោយល្អប្រសើរ។ (ជំពូក អាន់នីសាក : ១៩)
ព្យាការីឥស្លាមមូហាំម៉ាត់ﷺបានមានប្រសាសន៍ថា
«استوصوا بالنساء خيراً ». متفق عليه.
មានន័យថាៈចូរពួកអ្នកទទួលយកបណ្តាំរបស់ខ្ញុំក្នុងការធ្វើល្អចំពោះស្រ្តី។(រាយការណ៍ដោយអាល់ពូខរីនិងមូស្លីម)
• ណែនាំឲ្យយកចិត្តទុកដាក់ចំពោះគ្រួសារ។ ព្យាការីឥស្លាមមូហាំម៉ាត់ﷺបានមានប្រសាសន៍ថាៈ
(خَيْرُكُمْ خَيْرُكُمْ لِأَهْلِهِ، وَأَنَا خَيْرُكُمْ لِأَهْلِيْ)
មានន័យថា៖ អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺអ្នកដែលល្អជាងគេចំពោះគ្រួសាររបស់គេ ហើយខ្ញុំល្អជាងគេចំពោះគ្រួសាររបស់ខ្ញុំ។
• គំរូអំពីជីវិតរស់នៅរបស់ព្យាការីឥស្លាម មូហាំម៉ាត់ ដែលមានសេចក្តីរាយការណ៍មកថា លោកមិនដែលវាយនរណាម្នាក់ដោយដៃរបស់លោកឡើយ លើកលែងតែក្នុងសមរភូមិ។
• ផ្តល់ផលបុណ្យធំធេងចំពោះអ្នកដែលបានចិញ្ចឹម និងថែរក្សាកូន ឬបងប្អូនស្រី។ ព្យាការីឥស្លាមមូហាំម៉ាត់ﷺ
បានមានប្រសាសន៍ថា៖
(مَنْ عَالَ جَارِيَتَيْنِ دَخَلْتُ أَنَا وَهُوَ الْجَنَّةَ كَهَاتَيْنِ وَأَشَارَ بِأُصْبُعَيْهِ)
رواه الترمذي
មានន័យថា៖ បុគ្គលណាបានចិញ្ចឹមបីបាច់ថែរក្សាកូនស្រីពីរនាក់ ខ្ញុំរូបនិងគេ នឹងចូលឋានសួគ៌នៅជិតគ្នា ប្រៀបបាននឹងម្រាមដៃទាំងពីរនេះដូច្នេះដែរ លោកបានលើកសញ្ញាដោយម្រាមដៃពីររបស់លោក។
• ណែនាំឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង។ អល់ឡោះបានមានបន្ទូលនៅក្នុងគម្ពីរអាល់គួរអានថា៖
يَا أَيُّهَا الَّذِينَ آمَنُوا إِنَّمَا الْخَمْرُ وَالْمَيْسِرُ وَالْأَنْصَابُ وَالْأَزْلَامُ رِجْسٌ مِنْ عَمَلِ الشَّيْطَانِ فَاجْتَنِبُوهُ لَعَلَّكُمْ تُفْلِحُونَ﴾ [سورة المائدة(90)]﴿
ឱបណ្ដាអ្នកមានជំនឿ! ពិតប្រាកដណាស់សុរា ល្បែងស៊ី សង គោរពបូជារូបបដិមា និងជឿព្រួញទស្សន៍ទាយវាសនា គឺជា អំពើដ៏កខ្វក់នៃទង្វើរបស់ស្ហៃតន។ ដូចេ្នះ ចូរពួកអ្នកចៀសវាងឱ្យ ឆ្ងាយពីវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
• ណែនាំឲ្យជ្រើសរើសគូស្រករឲ្យបានត្រឹមត្រូវ ព្រមទាំងមានបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់បុរស និងស្រ្តីដែលត្រូវជ្រើសរើសជាគូអនាគតទៀតផង។ ព្យាការីឥស្លាមមូហាំម៉ាត់ﷺបានមានប្រសាសន៍ថាៈ
إِذَا خَطَبَ إِلَيْكُمْ مَنْ تَرْضَوْنَ دِينَهُ وَخُلُقَهُ فَزَوِّجُوهُ إِنْ لَا تَفْعَلُوهُ تَكُنْ فِتَنَةٌ فِي الْأَرْضِ وَفَسَادٌ عَرِيضٌ». رَوَاهُ التِّرْمِذِيُّ»
មានន័យថា៖ នៅពេលមាននរណាម្នាក់ដែលពួកអ្នកអាចទទួលយកបាននូវសាសនា និងអត្តចរិតរបស់គេ បានចូលស្តីដណ្តឹង(កូនស្រីអ្នក) សូមពួកអ្នករៀបការ(កូនស្រី) ឲ្យគេចុះ បើមិនដូច្នេះទេ នឹងកើតមានភាពចលាចលក្នុងផែនដី ហើយនិងកើតមាននូវប្រការអាក្រក់ជាច្រើន។
ព្យាការីឥស្លាមមូហាំម៉ាត់ﷺ
លោកក៏បានមានប្រសាសន៍ផងដែរថាៈ
تُنْكَحُ اَلْمَرْأَةُ لِأَرْبَعٍ: لِمَالِهَا، وَلِحَسَبِهَا، وَلِجَمَالِهَا، وَلِدِينِهَا، فَاظْفَرْ بِذَاتِ اَلدِّينِ تَرِبَتْ يَدَاكَ» مُتَّفَقٌ عَلَيْهِ»
មានន័យថា៖ ស្រ្តីត្រូវជ្រើសរើសដើម្បីរៀបការដោយបួនប្រការៈ ទ្រព្យសម្បត្តិ ពូជពង្ស រូបសម្រស់ និងសាសនារបស់នាង សូមអ្នកជ្រើសរើសអ្នកដែលមានសាសនា បើមិនដូចនេះទេអ្នកនឹងខាតបង់។
• ណែនាំឲ្យមានភាពស្មោះត្រង់ចំពោះគ្នា។ អល់ឡោះជាម្ចាស់បានមានបន្ទូលថាៈ
(يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَكُونُوا مَعَ الصَّادِقِينَ)
سورة التوبة، الآية 119
មានន័យថា៖ ឱ បណ្តាអ្នកដែលមានជំនឿ ចូរកោតខ្លាចទៅចំពោះអល់ឡោះជាម្ចាស់ ហើយចូរនៅជាមួយអ្នកដែលស្មោះត្រង់ជានិច្ច។
• ណែនាំអោយធ្វើល្អចំពោះសាច់ញ្ញាតិទាំងឡាយដោយមិនបានបែងចែកថាជាបុរសឬស្រ្តីនោះទេ។
• ណែនាំអោយជួយការពារ ថែរក្សា និងទំនុកបំរុងដល់ស្រ្តីមេម៉ាយទាំងឡាយ។ ព្យាការីឥស្លាមមូហាំម៉ាត់ﷺបានមានប្រសាសន៍ថាៈ
السَّاعِي عَلَى الْأَرْمَلَةِ وَالْمِسْكِينِ كَالْمُجَاهِدِ في سَبِيلِ اللَّهِ أَو الْقَائِمِ اللَّيْلَ الصَّائِمِ النَّهَارَ ». رواه البخاري»
មានន័យថាៈ «អ្នកទំនុកបំរុងដល់ស្រ្តីមេម៉ាយនិងអ្នកក្រីក្រគឺប្រៀបដូចជាអ្នកតស៊ូក្នុងមាគ៌ារបស់អល់ឡោះឬប្រៀបដូចជាអ្នកប្រតិបត្តិសឡាតនៅពេលយប់និងអ្នកបួសនៅពេលថ្ងៃ»។
(រាយការណ៍ដោយអាល់ពូខរី)