បណ្តាលក្ខខណ្ឌនិងមូលដ្ឋានគ្រឹះដែលជាតម្រូវការរបស់មុស្លីមក្នុងពេលមានភាពច្របូកច្របល់ក្នុងសង្គម
• កុំធ្វើតាមអារម្មណ៍ហើយត្រូវធ្វើឲ្យអារម្មណ៍គោរពច្បាប់។
• ត្រូវបញ្ជាក់ឲ្យច្បាស់ក្នុងការពាំនាំដំណឹង និងមិនត្រូវប្រញាប់ប្រញាល់។
• ចូរប្រុងប្រយ័ត្នពីភាពអវិជ្ជា ហើយត្រូវស្វះស្វែងរកចំនេះដឹងនិងការរៀនសូត្រ។
• នៅពេលមានការខ្វែងយោបល់ ចូរប្រុងប្រយ័ត្នអំពីបុគ្គលដែលក្មេងខ្ចី ហើយសូមនៅជាមួយអ្នកដែលចាស់ទុំ។
• ចូរប្រុងប្រយ័ត្នអំពីរឿងប្រឌិតថ្មីក្នុងសាសនា ហើយចាំបាច់ត្រូវប្រកាន់ខ្ជាប់នឹង
ស៊ុណ្ណះ។
• ចូរប្រុងប្រយ័ត្នអំពីការទៅជិតភាពច្របូកច្របល់សង្គម និងត្រូវនៅឲ្យឆ្ងាយពីវា។
• ការទប់ស្កាត់ភាពច្របូកច្របល់សង្គមងាយស្រួលជាងការលុបបំបាត់វា។
• ចូរប្រុងប្រយ័ត្នអំពីកិលេសនៅពេលទទួលយការបកស្រាយច្បាប់ ហើយសូមទទួលយកអ្វីដែលមានភស្តុ័តាងបំភ្លឺ។
• បើអ្នកជាជនសាមញ្ញកុំទទួលយកការបកស្រាយច្បាប់តាមចំនង់ចំនូលចិត្តប៉ុន្តែត្រូវតាមអ្នកមានចំណេះជាងគេ។
• ចូរប្រុងប្រយ័ត្នអំពីការប្រែប្រួលនិងត្រូវនៅឲ្យនឹងលើសាសនាដោយពន្លឺគួរអាននិងស៊ុណ្ណះ។
• កុំប្រឆាំងនឹងភស្តុតាងដោយសារតែតម្រូវការរបស់អ្នក ហើយត្រូវធ្វើឲ្យតម្រូវការរបស់អ្នកស្របតាមភស្តុតាង។
• ចូរប្រុងប្រយ័ត្នអំពីការបែកបាក់ ហើយប្រកាន់ខ្ជាប់នូវសមគ្គីភាព។
• ចូរប្រុងប្រយ័ត្នអំពីការបំពាន អំពើអាក្រក់ និងទណ្ឌកម្ម ហើយត្រូវប្រកាន់ខ្ជាប់នូវយុត្តិធ៌ និងអំពើល្អ ព្រមទាំងអ្នកប្រព្រឹត្តិវា។
• ចូរកុំប្រាថ្នាសុំឲ្យមានភាពច្របូកច្របល់សង្គម ប៉ុន្តែត្រូវសុំពីអល់ឡោះជាម្ចាស់ឲ្យបញ្ចៀសពីភាពអាក្រក់របស់វា។
• ចូរកុំចាញ់បោកនឹងលម្អនៃភាពច្របូកច្របល់សង្គម ប៉ុន្តែត្រូវសំឡឹងមើលទៅលើភាពពិតរបស់វាដោយចំណេះដឹងនៃអ្នកមានជំនឿ។
• ចូរប្រុងប្រយ័ត្នអំពីការនិយមជ្រុល និងចូរប្រកាន់ខ្ជាប់នឹងភាពអព្យាក្រឹត។
• ចូរប្រុងប្រយ័ត្នអំពីការរមិលគុណ ហើយត្រូវបំពេញតួនាទីរវាងគ្នានឹងគ្នា។
• ចូរប្រុងប្រយ័ត្នអំពីការពិនិត្យមិនបានហ្មត់ចត់ ហើយចូរស្គាល់ការពិតដោយប្ញសគល់និងសញ្ញាណរបស់វា។
من شرح كتاب الفتن وأشراط الساعة من صحيح الإمام مسلم، الشريط24
للشيخ سليمان بن سليم الله الرحيلي حفظه الله